ព្រះត្រៃបិដក ភាគ ១០៣

 [៣០៥] ភាវ​នាយ​បហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​ភាវ​នាយ​បហា​តព្វ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤។ ភាវនា​ទុ​កៈ ដូចគ្នានឹង​ទស្សន​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។ …ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧។
 [៣០៦] ភាវ​នាយ​បហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​ភាវ​នាយ​បហា​តព្វ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ភាវ​នាយ​បហា​តព្វ​រាគៈ​… ទោសៈ​… មោហៈ មានះ​… សេចក្តី​ប្រាថ្នា ជា​បច្ច័យ នៃ​ភាវ​នាយ​បហា​តព្វ​រាគៈ ទោសៈ មោហៈ មានះ និង​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ភាវ​នាយ​បហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​នភា​វនា​យបហា​តព្វ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​ភាវ​នាយ​បហា​តព្វ​រាគៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សម្លាប់​នូវ​សត្វ។បេ។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637831189988674191
ទៅកាន់ទំព័រ៖