ព្រះត្រៃបិដក ភាគ ១០៣
បំបែកនូវសង្ឃ នូវភាវនាយបហាតព្វទោសៈ… នូវមោហៈ… នូវមានះ… បុគ្គលអាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង សម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ ភាវនាយបហាតព្វរាគៈ។បេ។ សេចក្តីប្រាថ្នា (ជាបច្ច័យ) នៃសទ្ធា។បេ។ បញ្ញា ជាបច្ច័យនៃនភាវនាយបហាតព្វរាគៈ ទោសៈ មោហៈ ទិដ្ឋិ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ ផល និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃនភាវនាយបហាតព្វធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង ប្រកាន់នូវទិដ្ឋិ នូវសីល… បុគ្គលអាស្រ័យនូវបញ្ញា នភាវនាយបហាតព្វរាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នា កាយិកសុខ និងកាយិកទុក្ខ… នូវសេនាសនៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។
ID: 637831190183699950
ទៅកាន់ទំព័រ៖