ព្រះត្រៃបិដក ភាគ ១០៣
នភាវនាយបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង នភាវនាយបហាតព្វទោមនស្ស កើតឡើង ដោយទិព្វចក្ខុ។បេ។ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យ នៃពួកនភាវនាយបហាតព្វក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ នភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃភាវនាយបហាតព្វធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលត្រេកអរ រីករាយ នឹងចក្ខុ… នឹងវត្ថុ ភាវនាយបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ ឧទ្ធច្ចៈ កើតឡើង ភាវនាយបហាតព្វទោមនស្ស កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យ នៃពួកភាវនាយបហាតព្វក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ …ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ២។
[៣០៨] … ជាបច្ច័យ ដោយកម្មប្បច្ច័យ គឺភាវនាយបហាតព្វចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ភាវនាយបហាតព្វចេតនា ជាបច្ច័យ
ID: 637831191333923916
ទៅកាន់ទំព័រ៖