ព្រះត្រៃបិដក ភាគ ១០៩
[៧២៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៧២៨] ធម៌មិនមែនជាកុសល មិនមែនប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវធម៌ជាកុសល ប្រកបដោយអទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧២៩] ក្នុងហេតុប្បច្ច័យ មានវារៈ១៣ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
កុសលត្តិកវិបាកត្តិកៈ នកុសលត្តិកនវិបាកត្តិកៈ
[៧៣០] ធម៌មិនមែនជាវិបាក មិនមែនជាកុសល អាស្រ័យនូវធម៌ជាវិបាក ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៣២] ធម៌មិនមែនមានវិបាកជាប្រក្រតី មិនមែនជាកុសល អាស្រ័យនូវធម៌មានវិបាកជាប្រក្រតី ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនមានវិបាកជាប្រក្រតី មិនមែនជាអកុសល អាស្រ័យនូវធម៌មានវិបាកជាប្រក្រតី ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនមានវិបាកជាប្រក្រតី មិនមែនជាកុសលក្តី មិនមែនមានវិបាកជាប្រក្រតី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌មានវិបាកជាប្រក្រតី ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637833144322654425
ទៅកាន់ទំព័រ៖