ព្រះត្រៃបិដក ភាគ ១០៩
[៧៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
កុសលត្តិកឧបាទិន្នុបាទានិយត្តិកៈ
នកុសលត្តិកនឧបាទិន្នុបាទានិយត្តិកៈ
[៧៣៦] ធម៌មិនមែនជាកុសល មិនមែនដែលកម្មប្រកបដោយកិលេស (មានតណ្ហាជាដើម) កាន់យក និងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ជាអព្យាកតៈ ដែលកម្មប្រកបដោយកិលេសកាន់យក និងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនដែលកម្មប្រកបដោយកិលេសកាន់យក និងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ជាអព្យាកតៈ ដែលកម្មប្រកបដោយកិលេសកាន់យក និងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនដែលកម្មប្រកបដោយកិលេសកាន់យក និងជាប្រយោជន៍ដល់ឧបាទានក្តី មិនមែនជាអកុសល មិនមែនដែលកម្មប្រកបដោយកិលេសកាន់យក និងជាប្រយោជន៍ដល់ឧបាទានក្តី អាស្រ័យនូវធម៌ជាអព្យាកតៈ ដែលកម្មប្រកបដោយកិលេសកាន់យក និងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
[៧៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833144845937648
ទៅកាន់ទំព័រ៖