ព្រះត្រៃបិដក ភាគ ១០៩
[៧៣៨] ធម៌ជាកុសល ដែលកម្មប្រកបដោយកិលេសមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃធម៌មិនមែនជាកុសល មិនមែនដែលកម្មប្រកបដោយកិលេស មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ដោយអារម្មណប្បច្ច័យ … មិនមែនជាអកុសល មិនមែនដែលកម្មប្រកបដោយកិលេស មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន … ជាបច្ច័យនៃធម៌មិនមែនជាកុសល មិនមែនដែលកម្មប្រកបដោយកិលេស មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានផង មិនមែនជាអកុសល មិនមែនដែលកម្មប្រកបដោយកិលេស មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានផង ដោយអារម្មណប្បច្ច័យ។ ក្នុងអកុសល មានវារៈ៣។ ក្នុងអព្យាកតអនុបាទិន្នុបាទានិយៈ មានវារៈ៣ដែរ។បេ។
[៧៣៩] ធម៌មិនមែនជាកុសល មិនមែនដែលកម្មប្រកបដោយកិលេស មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក្តី អាស្រ័យនូវធម៌ជាកុសល ដែលកម្មប្រកបដោយកិលេស មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាកុសល មិនមែនដែលកម្មប្រកបដោយកិលេស មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ជាអព្យាកតៈ ដែលកម្មប្រកបដោយកិលេស មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637833163001310532
ទៅកាន់ទំព័រ៖