ព្រះត្រៃបិដក ភាគ ១០៩

 [៧៤០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

កុសល​ត្តិ​កសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កៈ
នកុ​សល​ត្តិ​កន​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កៈ


 [៧៤១] ធម៌​មិនមែន​ជាអកុសល មិនមែន​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ជាអកុសល ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៤៣] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ជាកុសល ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៤៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៤៥] ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ពឹងផ្អែក​នឹង​ធម៌​ជា​អព្យាកតៈ ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង … មិនមែន​ជាកុសល មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង … មិនមែន​ជាអកុសល មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង … ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី …
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 637833163341341471
ទៅកាន់ទំព័រ៖