ព្រះត្រៃបិដក ភាគ ១០៩

ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី … ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី មិនមែន​ជាអកុសល មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
 [៧៤៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៧៤៧] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ជាកុសល មិនមែន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ មិនមែន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៤៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

កុសល​ត្តិ​កវិ​តក្ក​ត្តិ​កៈ នកុ​សល​ត្តិ​កន​វិតក្ក​ត្តិ​កៈ


 [៧៤៩] ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637833163669986701
ទៅកាន់ទំព័រ៖