[៧៥០] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។ ក្នុងកុសល មានវារៈ៥ ក្នុងអកុសល មានវារៈ៥ ក្នុងអព្យាកតៈ មានវារៈ៣។
[៧៥១] ធម៌មិនមែនជាកុសល មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវធម៌ជាកុសល មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៥២] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
[៧៥៣] ធម៌មិនមែនជាកុសល មិនមែនជាមិនមានវិតក្កៈ និងមិនមានវិចារៈ អាស្រ័យនូវធម៌ជាកុសល មិនមានវិតក្កៈ និងមិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៧៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
កុសលត្តិកបីតិត្តិកៈ នកុសលត្តិកនបីតិត្តិកៈ
[៧៥៥] ធម៌មិនមែនជាកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងបីតិ អាស្រ័យនូវធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
[៧៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
[៧៥៧] ធម៌មិនមែនជាកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងសុខ អាស្រ័យនូវធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។