[៧៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
[៧៥៩] ធម៌មិនមែនជាកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងឧបេក្ខា អាស្រ័យនូវធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
[៧៦០] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
កុសលត្តិកទស្សនត្តិកៈ នកុសលត្តិកនទស្សនត្តិកៈ
[៧៦១] ធម៌មិនមែនជាអកុសល ដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ជាអកុសល ដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៦២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៦៣] ធម៌មិនមែនជាអកុសល ដែលមិនមែនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ជាអកុសល ដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៦៥] ធម៌មិនមែនជាអព្យាកតៈ ដែលមិនមែនជាមិនមែនត្រូវលះដោយទស្សនៈ និងមិនមែនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ជាអព្យាកតៈ ដែលមិនមែនត្រូវលះដោយទស្សនៈ និងមិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។