ព្រះត្រៃបិដក ភាគ ១០៩
កុសលត្តិកទស្សនេនបហាតព្វហេតុកត្តិកៈ
នកុសលត្តិកនទស្សនេនបហាតព្វហេតុកត្តិកៈ
[៧៦៧] ធម៌មិនមែនជាអកុសល ដែលមិនមែនមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ជាអកុសល ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៦៩] ធម៌មិនមែនជាអកុសល ដែលមិនមែនមានហេតុត្រូវលះដោយភាវនា អាស្រ័យនូវធម៌ជាអកុសល ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៧០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៧១] ធម៌មិនមែនជាកុសល ដែលមិនមែនជាមិនមែនមានហេតុត្រូវលះដោយទស្សនៈ និងមិនមែនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ជាអកុសល ដែលមិនមែនមានហេតុត្រូវលះដោយទស្សនៈ និងមិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៧២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៧៣] ធម៌មិនមែនជាអព្យាកតៈ ដែលមិនមែនជាមិនមែនមានហេតុត្រូវលះដោយទស្សនៈ និងមិនមែនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ជាអព្យាកតៈ ដែលមិនមែនមានហេតុត្រូវលះដោយទស្សនៈ និងមិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833164981659497
ទៅកាន់ទំព័រ៖