ព្រះត្រៃបិដក ភាគ ១០៩
[៧៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
កុសលត្តិកអាចយគាមិត្តិកៈ
នកុសលត្តិកនអាចយគាមិត្តិកៈ
[៧៧៥] ធម៌មិនមែនជាកុសល មិនមែនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ជាកុសល ដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៧៧៧] ធម៌មិនមែនជាកុសល មិនមែនជាមិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ជាកុសល មិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧៧៩] ធម៌មិនមែនជាអព្យាកតៈ មិនមែនជាមិនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ពឹងផ្អែកនឹងធម៌ជាអព្យាកតៈ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
ID: 637833165337249825
ទៅកាន់ទំព័រ៖