ព្រះត្រៃបិដក ភាគ ១០៩

កុសល​ត្តិ​កសេក្ខ​ត្តិ​កៈ នកុ​សល​ត្តិ​កន​សេក្ខ​ត្តិ​កៈ
 [៧៨១] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​សេក្ខៈ អាស្រ័យ​នូវ​ធម៌​ជាកុសល ជា​សេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មូល២ មាន​វារៈ៦។
 [៧៨២] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អសេក្ខៈ អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ជា​អសេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៨៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៨៤] ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​មិនមែន​ជា​សេក្ខៈ និង​មិនមែន​ជា​អសេក្ខៈ ពឹងផ្អែក​នឹង​ធម៌​ជា​អព្យាកតៈ មិនមែន​ជា​សេក្ខៈ និង​មិនមែន​ជា​អសេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៨៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
កុសល​ត្តិ​កប​រិត្ត​ត្តិ​កៈ នកុ​សល​ត្តិ​កន​បរិត្ត​ត្តិ​កៈ
 [៧៨៦] ធម៌​មិនមែន​ជាកុសល មិនមែន​ជាស​ភាព​តូចឆ្មារ អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ជាស​ភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៨៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៨៨] ធម៌​មិនមែន​ជាកុសល មិនមែន​ដល់​នូវ​សភាព​ធំ អាស្រ័យ​នូវ​ធម៌​ជាកុសល ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637833165761844044
ទៅកាន់ទំព័រ៖