ព្រះត្រៃបិដក ភាគ ១០៩

 [៧៨៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៧៩០] ធម៌​មិនមែន​ជាកុសល មិនមែន​មាន​ប្រមាណ​មិនបាន អាស្រ័យ​នូវ​ធម៌​ជាកុសល មាន​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៩១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

កុសល​ត្តិ​កបរិត្តា​រម្ម​ណត្តិ​កៈ
នកុ​សល​ត្តិ​កនប​រិត្តា​រម្ម​ណត្តិ​កៈ


 [៧៩២] ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​តូចឆ្មារ អាស្រ័យ​នូវ​ធម៌​ជាកុសល មាន​អារម្មណ៍​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៩៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧៩៤] ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ អាស្រ័យ​នូវ​ធម៌​ជាកុសល មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧៩៦] ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ប្រមាណ​មិនបាន អាស្រ័យ​នូវ​ធម៌​ជាកុសល មាន​អារម្មណ៍​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៩៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637833166210764581
ទៅកាន់ទំព័រ៖