កុសលត្តិកហីនត្តិកៈ នកុសលត្តិកនហីនត្តិកៈ
[៧៩៨] ធម៌មិនមែនជាអកុសល មិនមែនថោកទាប អាស្រ័យនូវធម៌ជាអកុសល ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៨០០] ធម៌មិនមែនជាអព្យាកតៈ មិនមែនជាកណ្តាល ពឹងផ្អែកនឹងធម៌ជាអព្យាកតៈ ជាកណ្តាល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៨០២] ធម៌មិនមែនជាកុសល មិនមែនឧត្តម អាស្រ័យនូវធម៌ជាកុសល ឧត្តម ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
កុសលត្តិកមិច្ឆត្តត្តិកៈ នកុសលត្តិកនមិច្ឆត្តត្តិកៈ
[៨០៤] ធម៌មិនមែនជាអកុសល មិនមែនមានសភាពខុស និងទៀង អាស្រ័យនូវធម៌ជាអកុសល មានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៨០៦] ធម៌មិនមែនជាកុសល មិនមែនមានសភាពត្រូវ និងទៀង អាស្រ័យនូវធម៌ជាកុសល មានសភាពត្រូវ និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។