[៧០៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៨០៨] ធម៌មិនមែនជាអព្យាកតៈ មិនមែនជាមិនទៀង ពឹងផ្អែកនឹងធម៌ជាអព្យាកតៈ មិនទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
កុសលត្តិកមគ្គារម្មណត្តិកៈ
នកុសលត្តិកនមគ្គារម្មណត្តិកៈ
[៨១០] ធម៌មិនមែនជាកុសល មិនមែនមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ជាកុសល មានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨១១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៨១២] ធម៌មិនមែនជាកុសល មិនមែនមានមគ្គជាហេតុ អាស្រ័យនូវធម៌ជាកុសល មានមគ្គជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៨១៤] ធម៌មិនមែនជាកុសល មិនមែនមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ជាកុសល មានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។