ព្រះត្រៃបិដក ភាគ ១០៩

កុសល​ត្តិ​កឧប្បន្ន​ត្តិ​កៈ
នកុ​សល​ត្តិ​កន​ឧប្បន្ន​ត្តិ​កៈ


 [៨១៦] ធម៌​ជាកុសល មិនទាន់​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិនទាន់​កើតឡើង​ហើយ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៨១៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ធម៌​ដែល​កើតឡើង ដូចគ្នានឹង​ធម៌​ដែល​មិនទាន់​កើតឡើង​ហើយ។

កុសល​ត្តិ​កអតីត​ត្តិ​កៈ
នកុ​សល​ត្តិ​កន​អតីត​ត្តិ​កៈ


 [៨១៨] ធម៌​ជាកុសល ជា​អតីត ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អតីត ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៨១៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦។
អនាគត ដូចគ្នានឹង​អតីត​ដែរ។

កុសល​ត្តិ​កអតី​តា​រម្ម​ណត្តិ​កៈ
នកុ​សល​ត្តិ​កន​អតី​តា​រម្ម​ណត្តិ​កៈ


 [៨២០] ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ជា​អតីត អាស្រ័យ​នូវ​ធម៌​ជាកុសល មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637833167601085541
ទៅកាន់ទំព័រ៖