ព្រះត្រៃបិដក ភាគ ១០៩
[៨២១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
[៨២២] ធម៌មិនមែនជាកុសល មិនមែនមានអារម្មណ៍ជាអនាគត អាស្រ័យនូវធម៌ជាកុសល មានអារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
[៨២៤] ធម៌មិនមែនជាកុសល មិនមែនមានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យនូវធម៌ជាកុសល មានអារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
កុសលត្តិកអជ្ឈត្តារម្មណត្តិកៈ
នកុសលត្តិកនអជ្ឈត្តារម្មណត្តិកៈ
[៨២៦] ធម៌មិនមែនជាកុសល មិនមែនមានអារម្មណ៍ជាខាងក្នុង អាស្រ័យនូវធម៌ជាកុសល មានអារម្មណ៍ជាខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
[៨២៨] ធម៌មិនមែនជាកុសល មិនមែនមានអារម្មណ៍ជាខាងក្រៅ អាស្រ័យនូវធម៌ជាកុសល មានអារម្មណ៍ជាខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833168047053274
ទៅកាន់ទំព័រ៖