ព្រះត្រៃបិដក ភាគ ១០៩
[៨២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
កុសលត្តិកសនិទស្សនត្តិកៈ
នកុសលត្តិកនសនិទស្សនត្តិកៈ
[៨៣០] ធម៌ជាអព្យាកតៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមែនជាអព្យាកតៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដោយអារម្មណប្បច្ច័យ។
[៨៣១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦។
បទដែលគួរដឹង បណ្ឌិតគប្បីធ្វើឲ្យមានវារៈ៣ផងចុះ។
[៨៣២] ធម៌មិនមែនជាកុសល មិនមែនជាមិនមានការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌ជាអព្យាកតៈ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌ជាអព្យាកតៈ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ក្តី មិនមែនជាអកុសល មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ក្តី អាស្រ័យនូវធម៌ជាអព្យាកតៈ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833168360169277
ទៅកាន់ទំព័រ៖