ព្រះត្រៃបិដក ភាគ ១០៩
អាស្រ័យនូវធម៌ប្រកបដោយសុខវេទនា ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។ អាស្រ័យនូវធម៌ប្រកបដោយទុក្ខវេទនា ជាកុសល … មានវារៈ៧។ អាស្រ័យនូវធម៌ប្រកបដោយអទុក្ខមសុខវេទនា ជាអកុសល … មានវារៈ៧។ មានបញ្ហា២១។
[៨៣៩] ធម៌ប្រកបដោយសុខវេទនា ជាអព្យាកតៈ ជាបច្ច័យនៃធម៌មិនមែនប្រកបដោយសុខវេទនា មិនមែនជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។
ធម៌ជាអព្យាកតៈ រមែងកើតឡើង មានវារៈ៣ គ្រប់ៗបទ ការផ្លាស់ប្តូរនៃវេទនា ប្រព្រឹត្តទៅក្នុងបញ្ហា២១ បណ្ឌិតគប្បីធ្វើនូវអព្យាកតមូល ប្រកបដោយទុក្ខវេទនាផង នូវអព្យាកតមូល ប្រកបដោយអទុក្ខមសុខវេទនាផង។
វិបាកត្តិកកុសលត្តិកៈ នវិបាកត្តិកនកុសលត្តិកៈ
[៨៤០] ធម៌មិនមែនមានវិបាកធម៌ជាប្រក្រតី មិនមែនជាកុសល អាស្រ័យនូវធម៌មានវិបាកធម៌ជាប្រក្រតី ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833169489789010
ទៅកាន់ទំព័រ៖