ព្រះត្រៃបិដក ភាគ ១០៩
[៨៤២] ធម៌មិនមែនមានវិបាកធម៌ជាប្រក្រតី មិនមែនជាកុសល អាស្រ័យនូវធម៌មានវិបាកធម៌ជាប្រក្រតី ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៨៤៤] ធម៌មិនមែនជាមិនមែនជាវិបាក និងមិនមែនមានវិបាកធម៌ជាប្រក្រតី មិនមែនជាអព្យាកតៈ ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក និងមិនមែនមានវិបាកធម៌ជាប្រក្រតី ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ឧបាទិន្នុបាទានិយត្តិកកុសលត្តិកៈ
នឧបាទិន្នុបាទានិយត្តិកនកុសលត្តិកៈ
[៨៤៦] ធម៌ដែលកម្មប្រកបដោយកិលេស (មានតណ្ហាជាដើម) កាន់យក និងជាប្រយោជន៍ដល់ឧបាទាន មិនមែនជាកុសល អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេស មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលមិនមែនកម្មប្រកបដោយកិលេស មិនកាន់យក និងមិនជាប្រយោជន៍ដល់ឧបាទាន មិនមែនជាកុសល អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេស មិនកាន់យក និងមិនជាប្រយោជន៍ដល់ឧបាទាន ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637833169804769478
ទៅកាន់ទំព័រ៖