ព្រះត្រៃបិដក ភាគ ១០៩

 [៨៤៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៨៤៨] ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស​កាន់​យក និង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៤៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៥០] ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស​កាន់​យក និង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស​កាន់​យក និង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កកុសល​ត្តិ​កៈ
នសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កន​កុសល​ត្តិ​កៈ


 [៨៥២] ធម៌​មិនមែន​សៅហ្មង និង​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិន​សៅហ្មង និង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិន​សៅហ្មង និង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637833170161514279
ទៅកាន់ទំព័រ៖