ព្រះត្រៃបិដក ភាគ ១០៩

 [៨៥៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៨៥៤] ធម៌​មិនមែន​សៅហ្មង និង​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​សៅហ្មង និង​គួរ​ដល់​សេចក្តី​សៅហ្មង ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៥៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

វិតក្ក​ត្តិ​កកុសល​ត្តិ​កៈ នវិ​តក្ក​ត្តិ​កន​កុសល​ត្តិ​កៈ


 [៨៥៦] ធម៌​មិនមែន​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៥៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៥។
 [៨៥៨] ធម៌​មិនមែន​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៥៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 637833170521059740
ទៅកាន់ទំព័រ៖