ព្រះត្រៃបិដក ភាគ ១០៩
បីតិត្តិកកុសលត្តិកៈ នបីតិត្តិកនកុសលត្តិកៈ
[៨៦០] ធម៌មិនមែនប្រកបដោយបីតិ មិនមែនជាកុសល អាស្រ័យនូវធម៌ប្រកបដោយបីតិ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។ ធម៌មិនមែនប្រកបដោយសុខ មិនមែនជាកុសល អាស្រ័យនូវធម៌ប្រកបដោយសុខ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។ ដូចគ្នានឹងវេទនាត្តិកៈដែរ។ សេចក្តីបំប្រួញ។
សនិទស្សនត្តិកកុសលត្តិកៈ
នសនិទស្សនត្តិកនកុសលត្តិកៈ
[៨៦១] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាកុសល អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាកុសល អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាកុសលក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាកុសលក្តី អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637833170799068581
ទៅកាន់ទំព័រ៖