ព្រះត្រៃបិដក ភាគ ១០៩

 [៨៦២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៨៦៣] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។បេ។ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជាអកុសល​ក្តី មិនមែន​ជា​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជាអកុសល​ក្តី អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៦៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៥៦៥] ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​អព្យាកតៈ ពឹងផ្អែក​នឹង​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​អព្យាកតៈ ពឹងផ្អែក​នឹង​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637833171162223831
ទៅកាន់ទំព័រ៖