ព្រះត្រៃបិដក ភាគ ១០៩
[៨៧១] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយអទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៧២] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
សនិទស្សនត្តិកវិបាកត្តិកៈ
នសនិទស្សនត្តិកនវិបាកត្តិកៈ
[៨៧៣] ធម៌មិនមែនជាវិបាក មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌ជាវិបាក មិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៨៧៥] ធម៌មិនមែនមានវិបាកជាប្រក្រតី មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មានវិបាកជាប្រក្រតី មិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
ID: 637833171889771427
ទៅកាន់ទំព័រ៖