ព្រះត្រៃបិដក ភាគ ១០៩

 [៨៧៧] ធម៌​មិនមែន​ជា​មិនមែន​ជា​វិបាក និង​មិនមែន​មាន​វិបាក​ជាប្រក្រតី មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​មាន​វិបាក​ជាប្រក្រតី មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៧៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

សនិ​ទស្សន​ត្តិ​កឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ
នសនិ​ទស្សន​ត្តិ​កន​ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ


 [៨៧៩] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) កាន់​យក និង​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ដែល​កម្ម​ប្រកបដោយ​កិលេស​កាន់​យក និង​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៨០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៨៨១] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស​មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637833172235742807
ទៅកាន់ទំព័រ៖