ព្រះត្រៃបិដក ភាគ ១០៩
[៨៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
សនិទស្សនត្តិកសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
នសនិទស្សនត្តិកនសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
[៨៨៣] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនសៅហ្មង និងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ដែលសៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៨៨៥] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៨៨៧] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនសៅហ្មង និងមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
ID: 637833172637684622
ទៅកាន់ទំព័រ៖