ព្រះត្រៃបិដក ភាគ ១០៩
សនិទស្សនត្តិកវិតក្កត្តិកៈ
នសនិទស្សនត្តិកនវិតក្កត្តិកៈ
[៨៨៩] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៨៩១] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៩២] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៨៩៣] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានវិតក្កៈ និងមិនមានវិចារៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានវិតក្កៈ និងមិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។
ID: 637833172976716309
ទៅកាន់ទំព័រ៖