ព្រះត្រៃបិដក ភាគ ១០៩

សនិ​ទស្សន​ត្តិ​កអជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ
នសនិ​ទស្សន​ត្តិ​កន​អជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ


 [៨៩៥] អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មាន​អារម្មណ៍​ជា​ខាងក្នុង … មាន​វារៈ៦។
 [៨៩៦] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មាន​អារម្មណ៍​ជា​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មាន​អារម្មណ៍​ជា​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637833173239150150
ទៅកាន់ទំព័រ៖