ព្រះត្រៃបិដក ភាគ ១០៩

 [៩០៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
បញ្ហា​វារៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៩០៥] ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩០៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។

ហេតុ​ទុក​ហេតុ​សម្បយុត្ត​ទុ​កៈ
នហេតុ​ទុ​កន​ហេតុ​សម្បយុត្ត​ទុ​កៈ


 [៩០៧] ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ដូចគ្នានឹង​សហេតុ​កៈ​ដែរ។
 [៩០៨] ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រាសចាក​ហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រាសចាក​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ប្រាសចាក​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ​ប្រាសចាក​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 637833174337211815
ទៅកាន់ទំព័រ៖