ព្រះត្រៃបិដក ភាគ ១០៩
[៩០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៤។
ហេតុទុកហេតុសហេតុកទុកៈ
នហេតុទុកនហេតុសហេតុកទុកៈ
[៩១០] ធម៌មិនមែនជាហេតុ មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌ជាហេតុ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩១១] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[៩១២] ធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុ ទាំងមិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩១៣] ក្នុងហេតុប្បច្ច័យ មានវារៈ១។
ហេតុទុកហេតុហេតុសម្បយុត្តទុកៈ
នហេតុទុកនហេតុហេតុសម្បយុត្តទុកៈ
[៩១៤] ធម៌មិនមែនជាហេតុ មិនមែនជាហេតុ ទាំងមិនមែនប្រាសចាកហេតុ អាស្រ័យនូវធម៌ជាហេតុ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩១៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។
ID: 637833174784657625
ទៅកាន់ទំព័រ៖