ព្រះត្រៃបិដក ភាគ ១០៩
ហេតុទុកសប្បច្ចយទុកៈ
នហេតុទុកនសប្បច្ចយទុកៈ
[៩២២] ធម៌មិនមែនជាហេតុ មិនមានបច្ច័យ ជាបច្ច័យនៃធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានបច្ច័យ ដោយអារម្មណប្បច្ច័យ។បេ។ នៃធម៌មិនមែនជាហេតុ មិនមែនជាមិនមានបច្ច័យ ដោយអារម្មណប្បច្ច័យ។បេ។ ជាបច្ច័យនៃធម៌មិនមែនជាហេតុ មិនមែនជាមិនមានបច្ច័យផង មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានបច្ច័យផង ដោយអារម្មណប្បច្ច័យ។
[៩២៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។
អសង្ខតៈ ដូចជាអប្បច្ចយៈដែរ។បេ។
ហេតុទុកសនិទស្សនទុកៈ
នហេតុទុកនសនិទស្សនទុកៈ
[៩២៤] ធម៌មិនមែនជាហេតុ ប្រកបដោយការឃើញ ជាបច្ច័យនៃធម៌មិនមែនជាមិនមែនជាហេតុ មិនមែនប្រកបដោយការឃើញ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យនៃធម៌មិនមែនជាហេតុ មិនមែនប្រកបដោយការឃើញ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យនៃធម៌មិនមែនជាហេតុ មិនមែនប្រកបដោយការឃើញផង មិនមែនជាមិនមែនជាហេតុ មិនមែនប្រកបដោយការឃើញផង ដោយអារម្មណប្បច្ច័យ។
ID: 637833175450524439
ទៅកាន់ទំព័រ៖