[៩២៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។
[៩២៦] ធម៌មិនមែនជាហេតុ មិនមែនជាមិនមានការឃើញ អាស្រ័យនូវធម៌ជាហេតុ មិនមានការឃើញ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ហេតុទុកសប្បដិឃទុកៈ
នហេតុទុកនសប្បដិឃទុកៈ
[៩២៨] ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩២៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[៩៣០] ធម៌មិនមែនជាហេតុ មិនមែនជាមិនមានការប៉ះពាល់ អាស្រ័យនូវធម៌ជាហេតុ មិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ហេតុទុករូបីទុកៈ នហេតុទុកនរូបីទុកៈ
[៩៣២] ធម៌មិនមែនជាមិនមែនជាហេតុ មិនមែនមានរូប អាស្រ័យនូវធម៌មិនមែនជាហេតុ មានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។