[៩៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
[៩៤២] ធម៌មិនមែនជាហេតុ ដែលមិនមែនជាមិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ អាស្រ័យនូវធម៌ជាហេតុ ដែលមិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ហេតុទុកអាសវទុកៈ នហេតុទុកនោអាសវទុកៈ
[៩៤៤] ធម៌មិនមែនជាហេតុ មិនមែនជាអាសវៈ អាស្រ័យនូវធម៌ជាហេតុ ជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
[៩៤៦] ធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមែនជាអាសវៈ អាស្រ័យនូវធម៌ជាហេតុ មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
ហេតុទុកសាសវទុកៈ នហេតុទុកនសាសវទុកៈ
[៩៤៨] ធម៌មិនមែនជាមិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។