ព្រះត្រៃបិដក ភាគ ១០៩

 [៩៤៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៥០] ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ មិន​មាន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

ហេតុ​ទុក​អាសវ​សម្បយុត្ត​ទុ​កៈ
នហេតុ​ទុ​កន​អាសវ​សម្បយុត្ត​ទុ​កៈ


 [៩៥២] ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៥៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៩៥៤] ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៥៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

ហេតុ​ទុក​អាសវ​សា​សវ​ទុ​កៈ
នហេតុ​ទុ​កន​អាសវ​សា​សវ​ទុ​កៈ


 [៩៥៦] ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​អាសវៈ និង​មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ជា​អាសវៈ និង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637833177320908055
ទៅកាន់ទំព័រ៖