ព្រះត្រៃបិដក ភាគ ១០៩


ហេតុ​ទុក​អាសវ​វិប្បយុត្ត​សា​សវ​ទុ​កៈ
នហេតុ​ទុក​អាសវ​វិ​ប្ប​យុត្ត​នសា​សវ​ទុ​កៈ


 [៩៦៤] ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ ប្រាសចាក​អាសវៈ និង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ប្រាសចាក​អាសវៈ និង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ដូចគ្នានឹង​លោ​កិ​យៈ​ដែរ។
 [៩៦៥] ធម៌​មិនមែន​ជាហេតុ ប្រាសចាក​អាសវៈ និង​មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រាសចាក​អាសវៈ និង​មិន​មាន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ ប្រាសចាក​អាសវៈ និង​មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ប្រាសចាក​អាសវៈ និង​មិន​មាន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ ប្រាសចាក​អាសវៈ និង​មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រាសចាក​អាសវៈ និង​មិន​មាន​អាសវៈ​ផង មិនមែន​ជាហេតុ ប្រាសចាក​អាសវៈ និង​មិន​មាន​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៦៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

ហេតុ​ទុក​សញ្ញោជន​គោ​ច្ឆ​កទុ​កៈ
នហេតុ​ទុ​កនោ​សញ្ញោជន​គោ​ច្ឆ​កទុ​កៈ


 [៩៦៧] ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ជា​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637833178125149954
ទៅកាន់ទំព័រ៖