ព្រះត្រៃបិដក ភាគ ១០៩
ហេតុទុកនីវរណគោច្ឆកទុកៈ
នហេតុទុកនោនីវរណគោច្ឆកទុកៈ
[៩៧៥] ធម៌មិនមែនជាហេតុ មិនមែនជានីវរណៈ អាស្រ័យនូវធម៌ជាហេតុ ជានីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ហេតុទុកបរាមាសគោច្ឆកទុកៈ
នហេតុទុកនោបរាមាសគោច្ឆកទុកៈ
[៩៧៧] ធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាបរាមាសៈ អាស្រ័យនូវធម៌មិនមែនជាហេតុ ជាបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ហេតុទុកសារម្មណទុកៈ
នហេតុទុកនសារម្មណទុកៈ
[៩៧៩] ធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ អាស្រ័យនូវធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833179016534706
ទៅកាន់ទំព័រ៖