[៩៨១] ធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានអារម្មណ៍ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមានអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ហេតុទុកចិត្តទុកៈ នហេតុទុកនោចិត្តទុកៈ
[៩៨៣] ធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៩៨៥] ធម៌មិនមែនជាហេតុ មិនមែនជាមិនមែនជាចិត្ត អាស្រ័យនូវធម៌ជាហេតុ មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ហេតុទុកចេតសិកទុកៈ
នហេតុទុកនចេតសិកទុកៈ
[៩៨៧] ធម៌មិនមែជាហេតុ មិនមែនជាចេតសិក អាស្រ័យនូវធម៌ជាហេតុ ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។