ព្រះត្រៃបិដក ភាគ ១០៩


ហេតុ​ទុកចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ទុ​កៈ
នហេតុ​ទុ​កនោ​ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ទុ​កៈ


 [១០១៧] ធម៌​មិនមែន​ជាហេតុ មិនមែន​លាយឡំ តាំង​ឡើង និង​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​ធម៌​ជាហេតុ លាយឡំ តាំង​ឡើង និង​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០១៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០១៩] ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជា​មិនមែន​លាយឡំ តាំង​ឡើង និង​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​លាយឡំ តាំង​ឡើង និង​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០២០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
សេចក្តី​បំប្រួញ។បេ។ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ ដោយអំណាច​នៃ​ន័យ​នេះ​ចុះ។

ហេតុ​ទុ​កទស្សនេ​នប​ហា​តព្វ​ទុ​កៈ
នហេតុ​ទុ​កន​ទស្សនេ​នប​ហា​តព្វ​ទុ​កៈ


 [១០២១] ធម៌​មិនមែន​ជាហេតុ មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637833181621096782
ទៅកាន់ទំព័រ៖