ព្រះត្រៃបិដក ភាគ ១០៩
ហេតុទុកសរណទុកៈ នហេតុទុកនសរណទុកៈ
[១០២៧] ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយរណៈ អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនហេតុ មិនមែនប្រកបដោយរណៈ អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយរណៈ អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយរណៈផង មិនមែនជាហេតុ ប្រកបដោយរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១០២៩] ធម៌មិនមែនជាមិនមែនហេតុ មិនមែនជាមិនមានរណៈ ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ មិនមានរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៣០] ធម៌មិនមែនជាមិនមែនហេតុ មិនមែនជាមិនមានរណៈ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមានរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនជាមិនមានរណៈក្តី មិនមែនជាមិនមែនហេតុ មិនមែនជាមិនមានរណៈក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមានរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833182309074489
ទៅកាន់ទំព័រ៖