ព្រះត្រៃបិដក ភាគ ១០៩
ហេតុហេតុសម្បយុត្តទុកហេតុទុកៈ
នហេតុហេតុសម្បយុត្តទុកនហេតុទុកៈ
[១០៤៤] ធម៌មិនមែនជាហេតុ ទាំងមិនមែនប្រាសចាកហេតុ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទាំងប្រកបដោយហេតុ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[១០៤៦] ធម៌មិនមែនប្រាសចាកហេតុ ទាំងមិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ប្រកបដោយហេតុ ទាំងមិនមែនជាហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។
សប្បច្ចយទុកហេតុទុកៈ នសប្បច្ចយទុកនហេតុទុកៈ
[១០៤៨] ធម៌មិនមែនជាមិនមានបច្ច័យ មិនមែនជាហេតុ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[១០៥០] ធម៌មិនមែនជាមិនមានបច្ច័យ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833183583387508
ទៅកាន់ទំព័រ៖