ព្រះត្រៃបិដក ភាគ ១០៩

 [១០៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
សង្ខ​តៈ ដូចគ្នានឹង​សប្ប​ច្ច​យៈ​ដែរ។

សនិ​ទស្សន​ទុក​ហេតុ​ទុ​កៈ
នសនិ​ទស្សន​ទុ​កន​ហេតុ​ទុ​កៈ


 [១០៥២] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៥៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០៥៤] ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៥៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។

សប្បដិ​ឃទុក​ហេតុ​ទុ​កៈ
នសប្បដិ​ឃទុ​កន​ហេតុ​ទុ​កៈ


 [១០៥៦] ធម៌​មិនមែន​ជា​មិន​មានការ​ប៉ះពាល់ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ប៉ះពាល់ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៥៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 637833184141856826
ទៅកាន់ទំព័រ៖