[១០៥៨] ធម៌មិនមែនប្រកបដោយការប៉ះពាល់ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានការប៉ះពាល់ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។
រូបីទុកហេតុទុក នរូបីទុកនហេតុទុកៈ
[១០៦០] ធម៌មិនមែនជាមិនមានរូប មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានរូប ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៦១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១០៦២] ធម៌មិនមែនមានរូប មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មានរូប មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានរូប មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានរូប មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
លោកិយទុកហេតុទុកៈ នលោកិយទុកនហេតុទុកៈ
[១០៦៤] ធម៌មិនមែនជាលោកុត្តរៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាលោកិយ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាលោកុត្តរៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាលោកុត្តរៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។