ព្រះត្រៃបិដក ភាគ ១០៩

 [១០៦៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។
 [១០៦៦] ធម៌​មិនមែន​ជា​លោ​កុត្ត​រៈ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​លោកិយ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​លោកិយ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​លោ​កុត្ត​រៈ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១០៦៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។

កេន​ចិ​វិញ្ញេយ្យ​ទុក​ហេតុ​ទុ​កៈ
នកេន​ចិ​វិញ្ញេយ្យ​ទុ​កន​ហេតុ​ទុ​កៈ


 [១០៦៨] ធម៌​ដែល​មិនមែន​ជា​មិនមែន​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​មិនមែន​ជា​មិនមែន​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​មិនមែន​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ដែល​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ជាហេតុ​ផង មិនមែន​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 637833184912702998
ទៅកាន់ទំព័រ៖