ព្រះត្រៃបិដក ភាគ ១០៩
[១០៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
[១០៧០] ធម៌ដែលមិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលត្រូវដឹងដោយវិញ្ញាណណានីមួយ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៧១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
អាសវទុកហេតុទុកៈ នោអាសវទុកនហេតុទុកៈ
[១០៧២] ធម៌មិនមែនជាអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអាសវៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមែនជាអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាអាសវៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអាសវៈ ជាហេតុផង មិនមែនជាអាសវៈ ជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១០៧៣] ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥។
[១០៧៤] ធម៌មិនមែនជាមិនមែនជាអាសវៈ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាអាសវៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
ID: 637833185339380668
ទៅកាន់ទំព័រ៖