ព្រះត្រៃបិដក ភាគ ១០៩
សាសវទុកហេតុទុកៈ នសាសវទុកនហេតុទុកៈ
[១០៧៦] ធម៌មិនមែនជាមិនមានអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាមិនមានអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានអាសវៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១០៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៤។
ដូចគ្នានឹងលោកិយទុកៈដែរ។
អាសវសម្បយុត្តទុកហេតុទុកៈ
នអាសវសម្បយុត្តទុកនហេតុទុកៈ
[១០៧៨] ធម៌មិនមែនប្រកបដោយអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ប្រកបដោយអាសវៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនប្រាសចាកអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ប្រាសចាកអាសវៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនប្រកបដោយអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ប្រកបដោយអាសវៈ ជាហេតុផង ប្រាសចាកអាសវៈ ជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១០៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ID: 637833185720858578
ទៅកាន់ទំព័រ៖