ព្រះត្រៃបិដក ភាគ ១០៩

 [១០៨០] ធម៌​មិនមែន​ប្រកបដោយ​អាសវៈ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​អាសវៈ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ប្រកបដោយ​អាសវៈ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រាសចាក​អាសវៈ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១០៨១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។

អាសវ​សា​សវ​ទុក​ហេតុ​ទុ​កៈ
នអាសវ​សា​សវ​ទុ​កន​ហេតុ​ទុ​កៈ


 [១០៨២] ធម៌​មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 637833186005980569
ទៅកាន់ទំព័រ៖