ព្រះត្រៃបិដក ភាគ ១០៩
[១០៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
[១០៨៤] ធម៌មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនជាអាសវៈ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
អាសវអាសវសម្បយុត្តទុកហេតុទុកៈ
នអាសវអាសវសម្បយុត្តទុកនហេតុទុកៈ
[១០៨៦] ធម៌មិនមែនជាអាសវៈ ទាំងមិនមែនប្រាសចាកអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាអាសវៈ ទាំងមិនមែនប្រាសចាកអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១០៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៤។
ID: 637833186355071603
ទៅកាន់ទំព័រ៖