ព្រះត្រៃបិដក ភាគ ១០៩
[១០៨៨] ធម៌មិនមែនប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមែនជាអាសវៈ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមែនជាអាសវៈ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១០៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៤។
អាសវវិប្បយុត្តសាសវទុកហេតុទុកៈ
អាសវវិប្បយុត្តនសាសវទុកនហេតុទុកៈ
[១០៩០] ធម៌ប្រាសចាកអាសវៈ និងមិនមែនជាមិនមានអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ប្រាសចាកអាសវៈ និងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ប្រាសចាកអាសវៈ និងមិនមែនជាមិនមានអាសវៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ប្រាសចាកអាសវៈ និងមិនមានអាសវៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យមានវារៈ៣។
[១០៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៤។
ID: 637833186671677658
ទៅកាន់ទំព័រ៖